ការផ្លាស់ប្តូរថ្ងៃស្អែក ចាប់ផ្ដើមពីរឿងរបស់អ្នក ជំរឿនប្រជាជននិងលំនៅដ្ឋានឆ្នាំ2020 ថ្ងៃទី15 ខែ10~ថ្ងៃទី18 ខែ11 សូមចូលរួម | Уនេះជាគោលការណ៍ត្រឹមត្រូវសម្រាប់លោកអ្នក!

តើជំរឿនប្រជាជននិងលំនៅដ្ឋានគឺជាអ្វី?

ជំរឿនប្រជាជននិងលំនៅដ្ឋានគឺជាការស្ទង់មតិមួយដើម្បីរកមើលទំហំលំនៅដ្ឋាននិងប្រជាជនកូរ៉េ·ជនបរទេសទាំងអស់ដែលរស់នៅក្នុងប្រទេសកូរ៉េហើយកំពុងត្រូវបានធ្វើឡើងនៅក្នុងប្រទេសភាគច្រើននៅលើពិភពលោក។ជនបរទេសដែលស្នាក់នៅក្នុងប្រទេសកូរ៉េរយៈ
ពេលលើសពី3ខែឡើងទៅមាន កាតព្វកិច្ចឆ្លើយតបដោយស្មោះត្រង់ចំពោះជំរឿនប្រជាជននិងលំនៅដ្ឋាន ,ព័ត៌មានលំអិត
នៃការឆ្លើយតបត្រូវបានការពារយ៉ាងតឹងរឹងដោយច្បាប់នឹងប្រើប្រាស់សម្រាប់គោលបំណងស្ថិតិតែប៉ុណ្ណោះ។

វិធីចូលរួមជំរឿនប្រជាជននិងលំនៅដ្ឋាន

ការស្ទង់មតិជំរឿនប្រជាជន និងលំនៅដ្ឋាន គឺអាចចូលរួមតាមអ៊ីនធឺណិតបាន ចាប់ពីថ្ងៃទី15 ខែ10 រហូតដល់ថ្ងៃទី18 ខែ10។
(មានជំនួយជាភាសា ក្នុងការស្ទង់មតិតាមអ៊ិនធឺរណែតៈ អង់គ្លេស,ចិន, វៀតណាម, ខ្មែរ, រុស្ស៊ី)

  • អ្នកទាំងអស់អាចចូលរួមបានលុះត្រាតែមានលេខចូលរួមក្នុងក្រដាសណែនាំនៃព័ត៌មានស្ទង់មតិដែលចែកចាយដល់គ្រួសារអ្នក។
  • ប្រសិនបើអ្នកចុច 'ការចូលរួម' នៅខាងក្រោម អ្នកនឹងត្រូវនាំទៅកាន់ទំព័រកាស្ទង់មតិតាមអ៊ីនធឺណេត។
  • អ្នកក៏អាចចូលរួមតាមទូរស័ព្ទចល័តតាមរយៈលេខកូដ QR នៅក្នុងសេចក្តីណែនាំ។

កាចូលរួមស្ទង់មតិតាមអ៊ីនធឺណេត

※ សម្រាប់អ្នកដែលមានការលំបាកក្នុងការឆ្លើយតបតាមរយៈអ៊ីនធឺរណែត ភ្នាក់ងារស្ទង់មតិ នឹងចុះទៅដល់ផ្ទាល់ ចាប់ពីថ្ងៃទី1 ខែ11 ហើយអ្នកអាចឆ្លើយតបដោយផ្ទាល់ ជាមួយកម្រងសំណួរជាភាសាបរទេសដែលចែកចាយ។
(ការជំនួយជាភាសាសម្រាប់ការចុះទៅដោយផ្ទាល់ : អង់គ្លេស, ចិន, វៀតណាម, រុស្ស៊ី, ខ្មែរ, ឥណ្ឌូនេស៊ី, នេប៉ាល់, ថៃ, ម៉ុងហ្គោលី, ជប៉ុន)

SCROLL DOWN